ភ្នំពេញ ៖ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្រ្កាប ករណី លួចមានស្ថានទំងន់ទោស វាយធាក់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្លូវវិមាន ឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចំនួន១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អោយដឹងថា ករណី លួចមានស្ថានទម្ងន់ទោសដែលកម្លាំង សមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបនៅពេលនេះ គឺពួកគេបានប្រើមធ្យោបាយផ្សេងៗ (ប្រើជើងធាក់យកម៉ូតូ) នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកអធិការ បញ្ជាក់ថា សម្ភារៈបន្សល់ទុក ម៉ូតូ៥គ្រឿង
១-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ។
២-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1lk-9603។
៣-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1lB-4228។
៤-ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-5896 ។
៥-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ចាម 1D-8368 របស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអោយតុលការសម្រេចទោសតាមច្បាប់៕