បន្តចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានបន្តចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល និងស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា សង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទន្ទឹមគ្នានេះ ដែរក្រុមការងារ បានណែនាំកុំឱ្យមានការលក់តំឡើងថ្លៃឱសថប្រភេទនេះផងដែរ។