បងប្អូនប្រជាពលរដ្ឋ បានមកធ្វេីតេស្ដកូវីត១៩ (PCR) មានការកេីនឡេីងដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាគម្លាតសុត្ថិភាព
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ ដោយសង្កេតឃេីញថា រយៈពេលចុងក្រោយនេះមាន បងប្អូនប្រជាពលរដ្ឋ បានមកធ្វេីតេស្ដកូវីត១៩ (PCR) មានការកេីនឡេីងដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាគម្លាតសុត្ថិភាព ដោយមន្ទីរពេទ្យមានតួនាទីជាអ្នកយកសំណាក ហើយផ្ញើសំណាកទាំងនេះទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ដេីម្បីធ្វេីតេស្ដម៉ាស៊ីន PCR និង ទទួលលទ្ធផល។
គ្រប់ការប្រមូលសំណាកនេះទាំងអស់ គឺមិនតម្រូវអោយបង់ប្រាក់នោះទេ ។លេីកលែងតែ ជនបរទេស ឬ អ្នកដែលត្រូវការលិខិតបញ្ចាក់ដើម្បីយកអោយអង្គការ ឬ ស្ថាប័នឯកជន ដែលគាត់ធ្វើការតែប៉ុណ្ណោះ។
ជាចុងក្រោយដេីម្បីសុវត្ថិភាព មន្ទីរពេទ្យសំណូមពរបងប្អូនប្រជាពលរដ្ឋដែលមកធ្វេីតេស្តកូវីត១៩ សូមមេត្តារក្សាគម្លាត សហការជាមួយបុគ្គលិក សន្តិសុខមន្ទីរពេទ្យ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសក៏អាចអញ្ជើញទៅទីតាំងផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានរៀបចំជូនសំរាប់ធ្វេីតេស្ដកូវីត១៩ (PCR ) ដូចគ្នា។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងជៀសផុតពីជំងឺកូវីត១៩ សូមអរគុណ ។