ភ្នំពេញ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាដោយប្រើ កាំបិតប៉័ងតោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕