សៀមរាប ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ ត្រង់ចំណុចលើស្ពាន វត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានករណី បាក់ស្ពានមួយ ដែលបង្ក ឡើងដោយ រថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ 1998 ពាក់ផ្លាកលេខ សៀមរាប 3A- 3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដឹកថ្មប្រភេទ 4×6 សរុបទំងន់ ទាំងអស់ 28 តោន ទិសដៅពីជើង ទៅទិសខាងត្បូងហើយបាន បើកឆ្លងកាត់លើស្ពានលើសទំងន់ហើយបណ្តាលឲ្យបាក់ចំកណ្តាលស្ពាន ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារ រថយន្តដឹកលើសទំងន់ ទើបបង្កជាគ្រោះថ្នាក់បែបនេះ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ឈ្មោះ លឹម រ៉េត ភេទប្រុស អ្នកបើកបររថយន្ត បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបង្កការខូចខាត បាក់ស្ពានថ្មប្រវែង ៥ម៉ែត្រ x ៤.៥០ម៉ែត្រ ខូចខាតរថយន្តចំនួន១គ្រឿង៕