អុជធូបទៀនចោល នៅកន្លែងអាសន: ឆេះផ្ទះខាតបង់ទ្រព្យសម្បត្តិ ជាង៣ម៉ឺនដុល្លារ

សៀមរាប៖ សមតកិច្ច អោយដឹងថា កាលពីវេលាម៉ោង៨ និង ៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាលមកពី ម្ចាស់ផ្ទះ អុជភ្លើងធូប និងទៀន ចោលនៅកន្លែងអាសន:ខាងលើផ្ទះ ហើយម្ចាស់នៅក្រោមផ្ទះ។

ម្ចាស់ ផ្ទះឈ្មោះ យ៉ាន់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរជាគ្រូពេទ្យ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ តែធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិមួយចំនួន ដូចជា៖

ផ្ទះទំហំ១៤ម៉ែត្រ × ៧ ម៉ែត្រ ថ្មក្រោម (ប្លង់សេ១សន្លឹក) ឈើលើ ប្រក់ក្បឿង។
-គ្រែក្រញូង ១ តម្លៃ ១៦០០០$ (មួយម៉ឺនប្រាំមួយពាន់) ដុល្លារ។
-ទូឈើដាក់ខោអាវ ១ តម្លៃ ៥០០$ (ប្រាំរយ) ដុល្លារ។
-តុឈើក្រញូង ១ តម្លៃ ១០០០$ (មួយពាន់) ដុល្លារ។
-តុឈើ(តុបាយ) ២ តម្លៃ ៥០០$ (ប្រាំរយ)ដុល្លារ។
-ខ្សែកប្លាទីន១ខ្សែ តម្លៃ (៥ជី)។
-ផ្លាកដៃប្លាទីន១ខ្សែ តម្លៃ (៥ជី)។
-ចិញ្ចៀនប្លាទីន ២វង់ (៤ជី)។
-ប្រាក់ចំនួន ៣០០០$ (បីពាន់ពាន់) ដុល្លារ។
និងសម្ភារ:ប្រើប្រាស់មួយចំនួនចំមួយចំនួន(-ល-)។

សរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែលចំនួន ៣៤៥០០$ (បីម៉ឺនបួនពាន់ប្រាំរយ) ដុល្លារ។

ក្នុងប្រតិបត្តិការសង្រ្គោះ កម្លាំងសមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អធិការនគរបាលស្រុក (ពួក និង អង្គរជុំ) ២គ្រឿង ប្រើប្រាស់ អស់ទឹកចំនួន ៤រថយន្ត ម៉ូទ័របូមទឹកបាញ់ជំនួយផង ទើបភ្លើង រលត់ទៅវិញនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close