បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការគ្នាឆ្មក់បង្ក្រាបទីតាំងបន្ទប់ជួលមួយកន្លែង ក្នុងសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់បានជនជាតិថៃប្រុសស្រី២នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង២រួមាន
ទី១-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី (Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ (ជនជាតិ ថៃ)។
ទី២-ឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ (ជនជាតិថៃ) ។
ប្រតិបត្តិការនោះដកហូតបានវត្ថុតាងមាន៖
១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥
២-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់
៣-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់
៤-សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៥- កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។
ពាក់ពន្ធ័ករណីនេះ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា យោងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវទីតាំងសង្ស័យមួយកន្លែង ក៏បានរកឃើញវត្ថុតាំងថ្នាំងញៀនមួយចំនួនធំ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់ យកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕