ខេត្តរតនគិរី៖ កម្លាំងនៃ អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈវេលាម៉ោង ៣ និង ៣០នាទីទាបភ្លឺ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅចំការស្វាយចន្ទី ឈ្មោះសុន ត្រង់ចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនសង្ស័យឈ្មោះ ជា លីម ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនៅភូមិជ្រុង ឃុំស៊ើងស្រុកបរកែវ ខេត្តរតនគិរីបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ឡ.ច. ន ភេទស្រី អាយុ ១៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ
ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
តាមការបញ្ជាក់ពីសមត្ថកិច្ច ថា ជនរងគ្រោះនិងជនសង្ស័យគឺពូថ្លែនិងគ្នា នៅថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះមកពីខេត្តកំពង់ធំដើម្បីមកធ្វើកម្មកររើសស្វាយចន្ទី ជាមួយជនសង្ស័យ លុះដល់ថ្ងៃទី២១ខែឆ្នាំដដែលជនសង្ស័យបានមកបោសស្លឹក ស្វាយចន្ទី ដល់ម៉ោង ៣រសៀលបានសំរាក ក៏ផឹកស្រានៅជាប់រោងតង់ជនរងគ្រោះស្នាក់នៅ ហើយពេលស្រវឹងស្រាដេកនៅជិតនោះ លុះដល់ម៉ោង៣ និង៣០នាទី ម្តាយបាត់កូនក៏ស្រែក ហៅកូន ហើយកូនរត់មកប្រាប់ម៉ែ ថាពូរំលោភខ្ញុំ។
ជនសង្ស័យ ត្រូវបានកម្លាំងផ្នែកជុំនាញកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។