ទីតាំង Internet បង្កប់ល្បែងស៊ីសង online មួយកន្លែង ក្នុងចំណោមច្រើនទីតាំង ត្រូវសមត្ថកិច្ច ចុះធ្វេីការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចុះផ្សាយព័ត៌មានថាមាន “ទីតាំងហាងអ៊ីនធឺណែត មួយកន្លែង បើកល្បែងស៊ីសង (អនឡាញ) ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សង្ស័យគ្មានច្បាប់អនុញ្ញាត” នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយបានធ្វេីការណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដើម្បីបញ្ឈប់សកម្មភាពនេះផងដែរ៕