បាត់ដំបង៖ ក្រុមអ្នកលេងល្បែងបញ្ជល់មាន់ចំនួន៦នាក់ត្រូវកម្លាំងនគរបាលស្រុកបវេល ចុះទៅបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកបវេលដើម្បីធ្វើការអប់រំនិងបញ្ឍប់សកម្មភាពបញ្ជល់មាន់ខុសច្បាប់។
ការបង្ក្រាបករណីនេះលោកសុខ សារិន អធិការនគរបាលស្រុកបវេល អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក ខាងលើ ឃាត់ខ្លួនមនុស្សនិងវត្ថុតាងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០២២ ចំណុចភូមិបល្ល័ង្កលើ ឃុំខ្នាចរមាស ស្រុកវេល ខេត្តបាត់ដំបង។
ក្រុមអ្នកលេងល្បែងជល់មាន់ទាំងអស់នោះមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ បួន ជា ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅ ភូមិព្រែកសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ទី២-ឈ្មោះ គេន សៀងហៃ ភេទប្រុសអាយុ ៣៧ ឆ្នាំរស់នៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ទី៣-ឈ្មោះ តាន់ លីណាភេទប្រុស អា យុ ៤០ឆ្នាំរស់នៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ទី៤-ឈ្មោះ សៀង សំអាត ភេទប្រុស អាយុ ៤៧ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ទី៥-ឈ្មោះ ជ្រិន សុផល ភេទប្រុស អា យុ ៥៦ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ទី៦-ឈ្មោះ វុន វុត ភេទប្រុស អាយុ ៥៥ ឆ្នាំរស់នៅ ភូមិគោគសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូចាស់ ២គ្រឿងមាន់ជល់ ចំនួន៣ក្បាលនិងសង្វៀនសម្រាប់ជល់មាន់ចំនួន០១។
ក្រុមអ្នកលេងល្បែងជល់មាន់ទាំង៦នាក់នោះត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សាកសួរ អប់រំនិងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាព រួចហើយអនុញ្ញាត អោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ដោយ ៖ សុខ កុសល