ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលា ម៉ោង១០និង៤៥ នាទី មានករណីឃាដកម្ម ( ប្តីកាប់ប្រពន្ធ ) នៅចំណុចផ្ទះឈ្មោះ សួន ស៑ន ភេទស្រី អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែល បង្ករឡើងដោយជនល្មើស ឈ្មោះ អី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយក កាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ សុខ ចរិយា អាយុ៣០ឆ្នាំ ចំនួន ២កាំបិត ចំកផ្នែកខាងស្តាំមួយកាំបិត និង ចំកផ្នែកខាងឆ្វេងមួយកាំបិតបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។
មូលហេតុក្នុងករណីនេះបណ្តាលមកពី ជនល្មើសជាប្តីចោទប្រកាន់ជនរងគ្រោះដែលជាប្រពន្ធ ឈ្មោះសុខ ចរិយា មានប្រុសថ្មី ។
ក្រោយពេល កាប់ប្រពន្ធ ជនល្មើសបានយកកាំបិត ផ្គាក់ដែលកាប់ប្រពន្ធអាកខ្លួនឯងមុតបន្តិច និង កន្ត្រាក់យកខ្សែភ្លើងដើម្បីឲ្យឆក់សំលាប់ខ្លួលឯងទាញមិនដាច់ ជនល្មើសតាមរកកាប់កូនស្រីរបស់ខ្លួន អាយុ១៤ខែទៀត តែត្រូវម្តាយធំយកលាក់រកមិនឃើញ ហើយបានរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមឃាត់ខ្លួនបាន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។