ចុម! បោក នាយកសាលា ELT បានទៀត?

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិនអោយដឹងថា  កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦ និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស ឆបោក (អះអាងតាមទូរសព្ទ័ប្រាប់ជនរងគ្រោះថាខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រូចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណៃនាំរបស់ខ្លួន ហើយដកយកប្រាក់ចំនួន៧,២០០ដុល្លារអាមេរិក (ប្រាំពីរពាន់ពីររយដុល្លារអាមេរិក) ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤ និង២៦នាទី រហូតដល់ម៉ោង ១៥ និង០៧ នាទី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៖

ឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភស្តុតាងចាប់យក  ៖ ទូរសព្ទ័ដៃម៉ាកសាំសុងអា១០អេស ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៦ ៥០០ ០៥០ ចំនួន ០១ គ្រឿង

ជនរងគ្រោះ ឈ្មោះ ជាង យី ភេទ ប្រុស ឆ្នាំកំណើត១៩៥១ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលាELT។

ប្រភពប្រាប់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីម៉ោង១៤ និង ២៦ នាទី រហូតដល់ម៉ោង ១៥ និង ០៧ នាទី មានករណី ឆបោក ប្រាក់ចំនួន៧,២០០ដុល្លារអាមេរិក(ប្រាំពីរពាន់ពីររយដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ជាង យី ភេទ ប្រុស ឆ្នាំកំណើត១៩៥១ ជនជាតិ ខ្មែរ ជា នាយកសាលាELT បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ មានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ និងបក្ខពួកឈ្មោះ ប៊ី ភេទ ប្រុស អាយុប្រហែល ៣៧ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស្នា ភេទ ប្រុស អាយុប្រហែល ២៨ ឆ្នាំ ជនជាតិ ខ្មែរ ដោយជនសង្ស័យឈ្មោះ ស្នា ប្រើលេខទូរសព្ទ័ដៃលេខ ០៦១ ៦៦០ ៣៧៣ និងលេខ ០១១ ៤៩៥ ៣២១ ទូរសព្ទ័ទៅទូរសព្ទ័ដៃជនរងគ្រោះ ដោយនិយាយប្រាប់ជនរងគ្រោះអំពីសេវាកម្មអេស៊ីលីដាម៉ូប៊ែល ថាមានទឹកប្រាក់ជារង្វាន់ ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែល រួចចុចប៊ូតុងដកប្រាក់រហ័សដើម្បីដកប្រាក់ ដោយកុហកជនរងគ្រោះថា ជាទឹកប្រាក់រង្វាន់ ពេលជនរងគ្រោះបញ្ចូលទឹកប្រាក់ ឲ្យជនរងគ្រោះចុចលើពាក្យថា បង្កើត ចំនួន ០៨ ដង ពេលនោះទឹកប្រាក់នៅក្នុងគណនីរបស់ជនរងគ្រោះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា ផ្ញើលេខកូដសម្ងាត់ចំនួន ០៦ខ្ទង់ ត្រឡប់មកវិញ ពេលនោះឈ្មោះ ស្នា បានសួរជនរងគ្រោះថា មានឃើញលេខសម្ងាត់ចំនួន០៦ខ្ទង់ បង្ហាញលើទូរសព្ទ័ដៃជនរងគ្រោះដែរឬទេ បើឃើញសូមអានលេខសម្ងាត់ចំនួន ០៦ ខ្ទង់នោះមកប្រាប់វា បន្ទាប់ពីជនរងគ្រោះបានអានលេខសម្ងាត់ចំនួន ០៦ ខ្ទង់ប្រាប់ឈ្មោះ ស្នា បានឲ្យឈ្មោះ យត ដាណែត ហៅ ង៉ែត កត់លេខសម្ងាត់ដែលជនរងគ្រោះប្រាប់វា រួចឈ្មោះ យត ដាណែត ហៅ ង៉ែត ប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះ ប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចនោះ ដកប្រាក់តាមលេខសម្ងាត់ យកប្រាក់ពីគណនីរបស់ជនរងគ្រោះបានចំនួន ៧,២០០ដុល្លារអាមេរិក (ប្រាំពីរពាន់ពីររយដុល្លារអាមេរិក) រួចគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close