ហាង យីហោ វ៉ាយ អេស (ys) ចាក់បំពងសំឡេងដល់យប់ជ្រៅ រំខានដល់អ្នកមានលំនៅដ្ឋានជិតខាង ត្រូវពលរដ្ឋប្តឹង ប៉ូលិស ហៅផ្តិតមេដៃ លើកទី២

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៥ កុម្ភៈ ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះធ្វើកិច្ចសន្យាលើ ហាងដែលមាន យីហោ វ៉ាយ អេស (ys) ដែលត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងប្ដឹងមកសមត្ថកិច្ចថា មាន ការចាក់បំពងសំឡេងដល់យប់ជ្រៅដែលធ្វើឱ្យរំខានដល់អ្នកមានលំនៅដ្ឋានជិតខាង ។

សមត្ថកិច្ចបញ្ជាក់ថា នេះគឺជាការធ្វើកិច្ចសន្យាលើកទី ២ ហើយចំពោះហាងខាងលើ ប្រសិនបើ ហាងខាងលើនៅតែបំពានលើកិច្ចសន្យាបន្តទៀត កម្លាំងមានសមត្ថកិច្ចនឹងធ្វើការផ្អាកមិនឱ្យបើកអាជីវកម្មបន្តទៅទៀតឡើយ ។

សូមម្ចាស់ហាងមេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមកិច្ចសន្យាដែល មានចែងស្រាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close