ពិធីប្រគល់-ទទួល ថវិកា សមាគមមិត្តនគរបាលជាតិជូនដល់ គ្រួសារមន្ត្រីនគរបាលមរណ: និង មន្រ្តីនគរបាលចូលនិវត្តន៍
ខេត្តកំពត៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិជូនដល់ គ្រួសារមន្ត្រីនគរបាលមរណ:ចំនួន ០៤នាក់ មន្រ្តីនគរបាលចូលនិវត្តន៍មរណ:ចំនួន០៣នាក់ និងគ្រួសារមន្រ្តីនគរបាលចូលនិវត្តន៍មរណ:ចំនួន ០១នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣២.០០០.០០០៛ (សាមសិបពីរលានរៀលគត់) ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់លោកឧត្តម សេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ក្រសួងសុខាភិបាល ដើម្បី រួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា៕