លោក ហែម ដារិទ្ធិ ៖ ប្លង់រឹង ឬប័ណ្ណសំគាល់អចលនវត្ថុ គឺជា សេក ដ៍មានតម្លៃ!

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ័សែនជ័យ លើកឡើងថា ប្លង់រឹង ឬ ប័ណ្ណសំគាល់អចលនវត្ថុ គឺជា សេក ដ៍មានតម្លៃ សូមបងប្អូនប្រជាពលរដ្ឋ រក្សាទុកដាក់ឱ្យបានត្រឹមត្រូវ នឹងមានការប្រុងប្រយ័ត្នខ្ពស់។

លោកអភិបាលខណ្ឌ ថ្លែងបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៨ ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

នាឳកាសនោះ លោក ប្លុង សីហៈ ប្រធានការិយាល័យភូមិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្រុមវាលទី៦ បានឱ្យដឹងថា នេះជាដំណាក់កាលចុងក្រោយ បន្ទាប់ពីបានចុះសិក្សាប្រមូលទិន្នន័យ ការវាស់វែងកំណត់ព្រំ ការវិនិច្ឆ័យ និងការបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធ ធ្វើការពិនិត្យតវ៉ា និងកែតម្រូវទិន្នន័យរួចមក បានឈនដល់ការបោះពុម្ភជាផ្លូវការ និងចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ ដោយសន្មត់ថា ទិន្នន័យនេះ ត្រឹមត្រូវ ពិតប្រាកដ តាមកម្មសិទ្ធិ ជាក់ស្តែង នៃគ្រួសារ ជាម្ចាស់អចលនវត្ថុ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បន្តជំរុញឱ្យមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណាយកចិត្តទុកដាក់ពន្លឿន និងពង្រឹងបន្ថែមទៀតចំពោះការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ។

លោក ហែម ដារិទ្ធិ បញ្ជាក់បន្ថែមថា ការបំបែកក្បាលដី បានផ្តល់នូវសារប្រយោជន៍ខ្លាំងណាស់ ដល់ម្ចាស់អចលនវត្ថុ មានន័យថា ពលរដ្ឋទទួលបានភាពស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួន។ គ្រួសារដែលមានប័ណ្ណនេះ ប្រៀបដូច ជាមាន មាស រាប់គីឡូ ឬជា សេកដ៍មានតម្លៃ ដែលអាចបែងចែកទៅកូនចៅ ដាក់បញ្ចាំ ឬលក់ដូរតាមតម្រូវការ ដូចនេះ សូមបងប្អូនថែរក្សាប័ណ្ណនេះ ឱ្យល្អ ពិសេស កុំយកវាទៅអ៊ុតប្លាស្ទិកឱ្យសោះ ព្រោះពេលត្រូវការបកវិញ អាចបណ្តាលឱ្យខូច។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាល នៃមេរោគ ប្រភេទថ្មី អូមេក្រុង ។ លោកភិបាល បន្តថា យើងអាចភ្លេចកូវីដ តែកូវីដ មិនភ្លេចយើងទេ។

សូមបងប្អូនទាំងអស់គ្នា បន្តអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង ៣កុំ ព្រោះជំងឺកូវីដ-១៩ បំប្លែង ថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍ ក្នុងប្រទេសយើង។

អត្ថបទដែលជាប់ទាក់ទង
Open

Close