ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម ប្តឹង ប៉ូលិស អោយឃាត់ខ្លួន មន្ត្រីឥណទាន ម្នាក់ ករណី…!

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកល្វាឯម ឃាត់ជនសង្ស័យម្នាក់ ករណី ឆបោក និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាល កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។

សមត្ថកិច្ច បញ្ជាក់ថា ដើមបណ្ដឹង ឈ្មោះសុខ សុទ្ធា ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម ទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះកល្យាណ ពិសុទ្ធ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីឥណទានអម្រឹត
ទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភព អោយដឹងថា កាលពីថ្ងៃ១២ កុម្ភៈ ២០២២ វេលាម៉ោង១១ និង០០នាទី ស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតសាខាល្វាឯម បានធ្វើការប្រជុំពិភាក្សាលើការអនុវត្តការងាររបស់ បុគ្គលិក ឈ្មោះ កល្យាណ ពិសុទ្ធ មុខងារជាមន្ត្រីឥណទាន ក្នុងកិច្ចប្រជុំពិភាក្សានោះសាខាមេក្រូហិរញ្ញវត្ថុអម្រឹត បានរកឃើញកំហុសរបស់បុគ្គលិក ឈ្មោះកល្យាណ ពិសុទ្ធ ដែលបានប្រព្រឹត្តខុស ក្នុងការងារមួយចំនួនដូចជា ៖ មានអតិថិជនដែលបានខ្ចីប្រាក់ពីស្ថាប័នមេក្រូហិរញ្ញវត្ថុអម្រឹត ហើយពួកគាត់បានសងប្រាក់ផ្ដាច់វិញ មកស្ថាប័នមុនថ្ងៃកំណត់នោះត្រូវបានឈ្មោះ កល្យាណ ពិសុទ្ធ មិនបានបង្វិលប្រាក់ សងនោះ ជូនស្ថាប័នមេក្រូហិរញ្ញវត្ថុទេ ដោយលាក់ទុកប្រើប្រាស់ផ្ទាល់ខ្លួន បង់តែការប្រាក់ធម្មតា ដើម្បីបំភាន់ស្ថាប័ន ។

ចំណុចប្រព្រឹត្តខុសមួយទៀតនោះគឺ ឈ្មោះ កល្យាណ ពិសុទ្ធ បានធ្វើឯកសារក្លែង ធ្វើជាមានអតិថិជនខ្ចីប្រាក់តែការពិតពុំមានឈ្មោះអតិថិជន ទាំងនោះ បានខ្ចីពិតប្រាកដទេ គឺក្លែងបន្លំដើម្បីខ្ចីប្រាក់ពីស្ថាប័នយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយធ្វើជាសងប្រាក់ជូនស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតនេះវិញប្រចាំខែតាមរបៀបនៃការខ្ចី និងសងវិញធម្មតា ទំហំទឹកប្រាក់ដែលឈ្មោះកល្យាណ ពិសុទ្ធ បន្លំទុកដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ស្ថាប័នមីក្រូហិរញ្ញវត្ថុរកឃើញជំហានទី១នោះ ចំនួន ៧៣៥០០០០០រៀល (ចិតសិបបីលានប្រាំរយពាន់រៀលគត់)។

ដោយឃើញមានការប្រព្រឹត្តខុស ក្នុងកិច្ចការការងារ របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដូច្នេះទើបនៅ ថ្ងៃទី១៤ កុម្ភៈ ២០២២ ប្រធានសាខាមេក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីឲ្យចាត់ការចំពោះឈ្មោះកល្យាណ ពិសុទ្ធ តាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះកល្យាណ ពិសុទ្ធបានសារភាពថាពិតជាបានប្រព្រឹត្តខុសដូចដែលក្នុងអង្គប្រជុំរបស់ស្ថាប័នខ្លួនពិតមែន។

បច្ចុប្បន្ន ជនសង្ស័យ បាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close