ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេចឃុំខ្លួន លោក ឌួង ងៀប បណ្ដោះអាសន្ន នៅពន្ធនាគារ ក្រោយសមត្ថកិច្ច បានឃាត់ខ្លួន លោកបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ដដែលនេះ ។
ការឃាត់ខ្លួន លោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ដែលមានទឹកប្រាក់ប្រមាណ ១០លាន ដុល្លារ សហរដ្ឋអាមេរិក។