ថាមែនៗ ចឹងតើ បានទូរដាក់លុយ និងមាស មានសភាពមិនប្រក្រតី!

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់ស្ត្រីម្នាក់  ករណី ចោរកម្ម (លួច)
កើតហេតុ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី
ចំណុច៖លើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះ  ឈ្មោះស៊ុំ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យ  ឈ្មោះរាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

សំភារៈបាត់បង់
១-ប្រាកដុល្លា ចំនួន៧០០០(ប្រាំពីរពាន់)ដុល្លាអាមេរិច
២-ខ្សែកមាសចំនួន០៤ខ្សែ មាន
-ខ្សែកទម្ងន់០១តម្លឹង០៤ជីចំនួន០១ខ្សែ
-ខ្សែកទម្ងន់០៥ជី០៥ហ៊ុនចំនួន០១ខ្សែ
-ខ្សែកទម្ងន់០៤ជីចំនួន០១ខ្សែ
-ខ្សែកទម្ងន់០៣ជីចំនួន០១ខ្សែ
៣-ខ្សែដៃទម្ងន់០៥ជីចំនួន០៣ខ្សែ
៤-ចិញ្ចៀនទម្ងន់០៣ជីចំនួន០១វង់

វត្ថុតាងចាប់យក៖
១-ប្រាកដុល្លា ចំនួន៤០០០(បួនពាន់)ដុល្លាអាមេរិច
២-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន០៤ខ្សែ
៣-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន០៣ខ្សែ
៤-លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន០១វង់
(របស់ជនរងគ្រោះ)
៥-វិក័យបត្រដកប្រាក់(វីនវេលុយ)ចំនួន០១សន្លឹក
៦-ទូរសព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង (របស់ជនសង្ស័យ)។

ប្រភព ប្រាប់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះស៊ុំ សាវ៉ន បានត្រឡប់មកពីចូលបុណ្យខួប៧ថ្ងៃនៅផ្ទះរបស់ឈ្មោះខេន ហើយបានឡើងទៅលើផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះរាជ យាទពួនសម្ងំក្នុងកន្ទេលក្រហមដែលដាក់ហាលលើបង្កាន់ដៃរៀនហាលលើផ្ទះពេលនោះជនរងគ្រោះមានអារម្មណ៍ភាន់ភាំងនិយាយមិនកើតដោយមិនបានសួរនាំទៅជនសង្ស័យឈ្មោះរាជ យាទ ទេហើយជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះហៅកូនស្រីឈ្មោះយិន ចន្ថា ឲ្យឡើងទៅលើផ្ទះស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះហើយស្រែកប្រាប់ជនរងគ្រោះថាចាំល្ងាចចាំយកលុយមកសងលុយដែរជំពាក់ជនរងគ្រោះចំនួន ៥ម៉ឺនរៀលកន្លងមកនោះ រួចចុះពីលើផ្ទះជនរងគ្រោះដើរយ៉ាងលឿនទៅបាត់ទៅ។

បន្ទាប់ភ្លាមនោះជនរងគ្រោះក៏ចូលទៅមើលក្នុងបន្ទប់របស់កូនស្រីឈ្មោះយិន ចន្ថា ឃើញទូរដែលដាក់លុយនិងមាសមានសភាពមិនប្រក្រតីហើយក៏ពិនិត្យមើលទើបដឹងថាបាត់លុយនិងមាសដែលដាក់ទុកនៅក្នុងទូរនោះអស់ ភ្លាមនោះជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ។

សមត្ថកិច្ចបានតាមរកហៅជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរ នៅថ្ងៃទី៩ម្តង និងថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ ជនសង្ស័យពុំសារភាពឡើយដោយបញ្ជាក់ហេតុផលថាគេ(ជនសង្ស័យ)ឡើងទៅលើផ្ទះជនរងគ្រោះនោះគឺទៅប្រាប់ជនរងគ្រោះថាលុយដែលជំពាក់៥ម៉ឺនរៀល រង់ចាំល្ងាចទើបយកទៅសង ប្រាប់រួចក៏ចុះត្រឡប់មកផ្ទះវិញហើយយកម៉ូតូកូនដែលទើបចេញពីរៀនទៅដូរប្រាក់ចំនួន៥០០ដុល្លារ ដូរជាប្រាក់រៀលនៅកន្លែងវីនវេលុយស្ថិតក្នុងឃុំល្វាសរ បញ្ជាក់ប្រាប់សមត្ថកិច្ចថាជាប្រាក់ដន្លងនៅខេត្តស្វាយរៀងផ្ញើមកឲ្យ និងបានយកវិក័យបត្រដកប្រាក់មកឲ្យសមត្ថកិច្ច ។

នៅថ្ងៃទី១២.០២.២០២១ សមត្ថកិច្ច បានហៅជនសង្ស័យមកសាកសួរម្ដងទៀត ទើបជនសង្ស័យបានសារភាពថា
គេ (ជនសង្ស័យ) ពិតជាបានឡើងទៅលើផ្ទះជនរងគ្រោះហើយឃើញកញ្ចប់លុយ និងមាសច្រកថង់ពណ៌ខ្មៅនៅជ្រុះក្បែរបង្កាន់ដៃលើផ្ទះជនរងគ្រោះឃើញមានលុយគេ (ជនសង្ស័យ) ក៏រើសយកកញ្ចប់ថង់ពណ៌ខ្មៅនោះមកផ្ទះតែម្ដងហើយយកទៅលាក់ទុកក្នុងការ៉ុងច្រកកញ្ចប់ថង់ច្រកផ្លែស្វាយលាក់ទុកនៅក្នុងរោងក្រោយផ្ទះហើយបានដកយកតែលុយចំនួន ៧០០ ដុល្លារ យកទៅដូរចាយនឹងសងគេ។

ចំពោះវិក្កយបត្រដកប្រាក់ចំនួន ៥០០ ដុល្លារដែលយកមកបង្ហាញឱ្យសមត្ថកិច្ចនោះគឺនៅថ្ងៃទី១០.០២.២០២២ ក្រោយពីសមត្ថកិច្ចហៅមកសាកសួរហើយបានឲ្យត្រឡប់ទៅផ្ទះវិញគេ(ជនសង្ស័យ) បានទៅធ្វើជាល្បិចផ្ទេរប្រាក់ចំនួន ៥០០ ដុល្លារនឹងដកនៅកន្លែងនោះភ្លាមវិញចំនួន ៥០០ ដុល្លារ ដើម្បីបានវិក្កយបត្រដកប្រាក់យកមកបង្ហាញសមត្ថកិច្ចដើម្បីបំភ័ន្តថាប្រាក់ចំនួន ៥០០ ដុល្លារនោះគឺជាប្រាក់ដែលដន្លងផ្ញើមកឱ្យមែន។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close