កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយមិនដឹងមូលហេតុ ក្រោយហេតុការណ៍តៃកុងឡានបានរត់គេចខ្លួន។
តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា រថយន្តដឹកកម្មករ កម្មការិនីខាងលើគឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯង ទៅ ។
ក្នុងករណីខាងលើតាមជំនាញថាបានបង្កឱ្យខូចខាតសម្ភារៈរថយន្ត និងរងរបួសអ្នកដំណើរ ជាកម្មករ កម្មការិនីដែលជិះលើរថយន្ដ ក្នុងនោះកម្មករ កម្មការិនី របួសធ្ងន់៣នាក់ ស្រ្តីពោះធំ ០១នាក់ និង របួសស្រាល ២៨នាក់។
បច្ចុប្បន្នកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី និងជំនាញខេត្ដបានជួយអន្ដរាគមន៍សម្របសម្រួលនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕