ភ្នំពេញ៖ យោងតាមរបាយការណ៍ Hotline 117 មាន ករណីបាត់ក្មេងស្រី ឈ្មោះ សឿន ច័ន្ទថូ អាយុ ២០ឆ្នាំ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបាននគរបាលចុះអន្តរាគមន៍ និងធ្វើការស្រាវជ្រាវស្វែងរក ក្រោយប្រជាជនផ្តល់ព័ត៌មានមកកាន់លេខ ១១៧ ។
នៅវេលាម៉ោង ០៩:១០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីខាងលើ ដែលស្ថិតក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕