ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សមេ្តចតេជោ ជាអ្នកដឹកនាំ ដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ !
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ៖ សមេ្តចតេជោ ជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើង ឱ្យមាន ការប្រតិបត្តិ សាសនាដែលជា ឫសគល់នៃ សច្ចធម៌ ក្នុងជីវិតរស់ របស់ បុគ្គល គ្រប់រូប។ ការប្រកាន់នូវ សច្ចធម៌ នេះហើយ ជាកត្តាដែលធ្វើឲ្យសម្តេចតេជោ សម្រេចសង្គ្រោះ ជីវិតរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីមាត់មច្ចុរាជ តាម រយៈ កិច្ចខិតខំការពារ និង ការ ស្រោច វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជា តិ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យ ពលរដ្ឋ រស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុល និយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំ កំភួនជាក់ ស្តែង ណា មួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ក្រៅពីនេះ ក្នុងបរិបទកូវីដ ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺ ដោយសារស្ថានការណ៍ នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុង ប្រទេស យើងមានភាពធូរស្រាល ដែលការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ គឺកើត ចេញ ពីកិច្ច ខិតខំ ប្រឹងប្រែង ដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ សម្រេច អារកាត់រហ័ស ទាន់ ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះទៀត ក៏ដោយសារការរួមដៃគ្នាពីសំណាក់មន្ត្រីរាជការ កង កម្លាំងប្រដាប់ អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ ទូទាំង ប្រទេស ក្នុង សកម្មភាព ប្រយុទ្ធ នឹងជំងឺដ៏កាចសាហាវនេះ ដោយធ្វើការស្រុះគ្នា មិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ព្រមទាំងត្រូវឃ្លាតឆ្ងាយ ពីក្រុម គ្រួសារ ទៀត។ ខ្ញុំសូមស្នើសុំបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះ នេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។
នាឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បន្ថែម ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមាន សារៈ សំខាន់ ណាស់ សម្រាប់ទុក ឱ្យកូនចៅជំនាន់ ក្រោយ រំលឹកនូវអតីតកាល និងធ្វើការសិក្សា ស្វែងយល់ ដើម្បីអភិវឌ្ឍខ្លួន បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោក និរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿងប្រកប ដោយភាពសុខុដុមរម្យ នា ជាពិសេសដូចពេលបច្ចុប្បន្នក្រោម ម្លប់ នៃសុខសន្តិភាព។ ជាក់ស្តែង ទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវ សម័យសង្រ្គាម ក្នុងនោះទីធ្លា អារាម ទាំង មូលបានក្លាយទៅជាទីលានកប់សព ហើយ ហេដ្ឋារចនា សម្ព័ន្ធ ស្ទើតែ ទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ ធ្វើជី និង ជាកន្លែងចិញ្ចឹមសត្វ ផ្សេងៗ ។ ប៉ុន្តែ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណ បក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ ការ គោរព ប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព បានខ្ព ង់ ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីក ដុះ ដាល ដូចផ្សិត ហើយកម្ពុជា ជាប្រទេស អធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។