លោក ហែម ដារិទ្ធិ ៖ កុំចាំដល់ស្អែក គឺចុះទាំងយប់ នៅយប់នេះ!

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទី លោក យិន គា នាយករដ្ឋបាលខណ្ឌបាននាំក្រុមការងារខណ្ឌចុះត្រួតពិនិត្យ និងណែនាំវិធានការសុខាភិបាល តាមបណ្ដាហាង ភោជនីយដ្ឋាន និង KTV នូវការអនុវត្តវិធានសុវត្ថិភាព ត្រូវមានម៉ាស៊ីនវាស់កម្ដៅ, អាកុ លសម្លាប់មេរោគ បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំ និងអនុវត្តវិធានការសុវត្ថិភាពតាមសេចក្ដីនាំណែឲ្យបានត្រឹមត្រូវ ស្ថិតតាមបណ្តោយផ្លូវតាកន ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផលពិនិត្យឃើញថា តាមបណ្ដាហាងភោជនីយដ្ឋាន និង KTV ដែលក្រុមការងារចុះពិនិត្យនោះបានគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលដោយមានបំពាក់នូវ ម៉ាស៊ីនវាស់កម្ដៅ ទូបាញ់ថ្នាំសម្លាប់មេរោគ និងមាន QRកូដ សម្រាប់ភ្ញៀវស្គែន ព្រមទាំងបុគ្គលិកតាមបណ្ដាហាងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

ក្រុមការងារបានចុះណែនាំបានចំនួន ៦ទីតាំងមានដូចខាងក្រោម ៖

១- ដាយមិន ស្តារ
២-ភោជនីដ្ឋាន P8
៣-ភោជនីយដ្ឋាន ម្ហប់ស្បូវ 666
៤-ភោជនីយដ្ឋាន ចោមចៅ
៥-ភោជនីដ្ឋាន សាច់អាំង លាភហេង
៦-ភោជនីដ្ឋាន ម្លប់មាស។

អត្ថបទដែលជាប់ទាក់ទង
Open

Close