ទីតាំង Internet បង្កប់ល្បែងស៊ីសង មួយកន្លែង ត្រូវ អាជ្ញាធរ ចុះបង្ក្រាប!

ភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៉ីនធើណេត បង្កប់ល្បែងស៊ីសង ចំនួន១ទីតាំង មានទីតាំង ស្ថិតនៅផ្ទះលេខ ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ ប្រព្រឹត្ត ល្បែងស៊ីសង ក្រុមការងារខណ្ឌ សម្រេច អប់រំណែនាំអ្នកមើលការទីតាំងខាងលើ អោយត្រឡប់ទៅវិញ ដោយផ្តិតមេដៃ មិនបម្រើការអាជីវកម្មនេះបន្តទៀតឡើយ នឹងដកហូរ កុំព្យូទ័រចំនួន៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន១គ្រឿង និង កៅអីចំនួន៥ យកមករក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close