ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទីខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង ០០នាទី លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយីហោ “លាងរថយន្តថ្មីជានិច្ច” សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ លេងបៀរ និង ចាក់អាប៉ោង ។
ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទីតាំងខាងលើ ពុំមែនជាកន្លែង ជួបជុំគ្នាលេងល្បែងស៊ីសងនោះទេ ជាកន្លែងអង្គុយរចាំ សម្រាប់អ្នកមកលាងរថយន្ត ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរខណ្ឌ បានធ្វើការអប់រំ អ្នកគ្រប់គ្រងទីតាំងខាងលើ ដោយមិនអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ ក្នុង ករណីអជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តខុសច្បាប់ នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកាឃាត់ខ្លួនមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។