ខេត្តព្រៃវែង៖ យោងតាម កំណត់ហេតុ Hotline ១១៧ កាលវេលាម៉ោង ៨ និង១០នាទី ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋ ឈ្មោះ ទេស វៃ អាយុ៥១ឆ្នាំ ភេទប្រុស មុខរបរកសិករ អាសយដ្ឋានបច្ចុប្បន្ន ភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លេខទូរស័ព្ទទំនាក់ទំនង ០១២ ៧១១ ៣៨៧ ពីករណី បាត់កូនស្រី ឈ្មោះ វៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ នៅភូមិ ប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្រោយទទួលបណ្តឹងតាមរយៈ Hotline 117 នៅម៉ោង ៨ និង ១១នាទី សមត្ថកិច្ច ១១៧ ឈោ្មះ លោកអនុសេនីយ៍ឯក ឃឹម ចាន់ធឿន បានបញ្ជូនព័ត៌មាន ទៅអធិការលោក សៅ ចន្ថា ទូរស័ព្ទលេខ ០៩៧ ៧២៩៧០៧១ ដើម្បីធ្វើការស្រាវជ្រាវរកកូនសី។
ជាលទ្ធផល នៅម៉ោង៨ និង ៣៥នាទី សមត្ថកិច្ច បានធ្វើកំណត់ហេតុ ទទួលពាក្យបណ្តឹងពី ក្រុមគ្រួសារ ។ តាមការរៀបរាបពីឪពុក កូនស្រី ដែលបានបាត់ខ្លួន តាំងតែពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ។
សូមបញ្ជាក់ថា កូនស្រី ដែលបាត់ខ្លួននេះ គឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូន កំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា។
ករណីខាងលើនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។