លោកឧកញ៉ា ឌួង ងៀប គោរពស្នើសុំ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ លោកជំទាវ ហ៊ុន ស៊ីណាត ចូលខំមិនថា ដឹងអត់? រឿងចោរ មិនដែលថា ខ្លួងឯងចោរទេ!
ភ្នំពេញ៖ នៅថ្ងៃទី៨ កុម្ភៈ ២០២២ នេះ លោកជំទាវ ហ៊ុន ស៊ីណាត បានចូលទៅចែករំលែក វីដេអូ លោកឧកញ៉ា ឌួង ងៀប និងបានបញ្ចេញជាយោបល់ដូចខាងក្រោម ៖ ខ្ញុំគិតថា សូមឲ្យម្នាក់ៗ ស្តាប់ហេតុផលផង បើស្តាប់ទាំងពីរហើយឈរអោយចំកណ្តាល ទើបយើងនិយាយត្រូវ កុំហារឡើង តុលាការខុសៗ ចុះបើ តុលាការ កាត់ត្រូវ អ្នកឯងគិតយ៉ាងម៉ិច? ដឹងអត់ រឿងចោរ មិនដែលថា ខ្លួងឯងចោរទេ ដល់ទីបញ្ចប់ទើបដឹងថា…..អូ..អូ ហ៍ !។ សូមទោសខ្ញុំមិនមែន កាន់ជើងតុលាការ ទេ តែខ្ញុំឃើញcomment ជេរតុលាការពេក។
សូមអស់ លោកលោកស្រី បងប្អូនកូនក្មួយ ពិចារណាថា ឋាន:គាត់ជាឧកញ៉ាល្បី ពេញនគរខ្មែរ ខ្សែរគាត់ ក៍មិនធម្មតាដែរ តុលាការ ក៍ញញើតដែរ សូមពិចារណា សិនកុំជេរតុលាការ ពេក។
សូមជម្រាបថា លោកឧកញ៉ា ឌួង ងៀប បានបង្ហោះហ្វេសប៊ុក កាលពីថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ២០២២ សូមគោរពស្នើសុំ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមមេត្តា ជួយរកយុត្តិធម៌ ដល់រូបលោក ដោយសុំស្នើសម្តេចទាំងពីរ មេត្តាសុំជួយអន្តរាគមន៍ ទៅតុលាការកំពូល ដើម្បីអោយតុលាការកំពូល ចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់លោក នៅសាលាដំបូងរាជធានីភ្នំពេញ ដែល លោកឧកញ៉ា ថាខ្លួន បានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ លោកឧកញ៉ា ថា បាន ឆបោក ជនជាតិតៃវ៉ាន់៕