ដាក់ស្រាបៀ ម៉ាកអី ? កែវហោះ កែវហើរ វ៉ៃផ្អើលឈុល ភ្ញៀវរត់ជាន់គ្នា ទាំង៤រោង!

ខេត្តក្រចេះ៖ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ ២០២២ នេះ ករណី ហិង្សា ក្នុងពីធីមង្គលការ កើតមានញឹកញាប់ បណ្តាលអោយ មាន អ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ ខណៈជនបង្កខ្លះ ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅអោយ តុលាការ សម្រេចទោសដាក់គុក ដោយឡែក ជនបង្កខ្លះទៀតកំពុងព្យាយាមគេចខ្លួន។

បើយោងតាម កំណត់ហេតុ HOTLINE ១១៧ កាលពីវេលាម៉ោង ០០ និង ១០នាទី ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២២ មានករណី អំពើហិង្សាក្នុងកម្មវិធី មង្គលការ ស្ថិតនៅភូមិ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

នៅម៉ោង ០០ និង ១៣នាទី ថ្ងៃដដែល សមត្ថកិច្ច ១១៧ ឈ្មោះ លោក វរសេនីយ៍ទោ យ៉ាត សុផាត បានបញ្ជូនព័ត៌មានទៅ លោកអធិការ ឆុង តូរ៉ា ទូរស័ព្ទលេខ ០៩៧ ៥៥៥៥ ៨២៤ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

លទ្ធផល នៅវេលាម៉ោង ០០ និង ២៣នាទី សមត្ថកិច្ច ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ ជនសង្ស័យ និង ជនរងគ្រោះ ចាកចេញពីកន្លែងកើតហេតុអស់ លុះព្រឹកឡើង សមត្ថកិច្ច ចុះស្រាវជ្រាវ បន្ថែមទៀត និងអោយជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងរួច ដើម្បីអោយ សមត្ថកិច្ចអនុវត្តន៍ តាមនិតិវិធីបន្ត។

បើពិនិត្យនៅកន្លែងកើតហេតុ គេឃើញសំបកកេស ស្រាបៀកម្ពុជា ច្រើនសន្ធឹកសន្ធាប់ បន្សល់ទុកនៅលើដី។ ហើយគេសង្ស័យថា ករណីហិង្សាខាងលើ កើតឡើងដោយសារ ផឹកស្រាបៀកម្ពុជាច្រើនជ្រុល ទើបទប់អារម្មណ៍ មិនជាប់ បង្កទៅជាហិង្សា នៅថ្ងៃមង្គល បែបនេះ?

មហាជនឆ្ងល់ថា ចុះករណីហិង្សា នៅថ្ងៃមង្គលការ ៣ ករណីផ្សេងទៀត គេដាក់ ស្រាបៀ ម៉ាកអី បានជា ភ្ញៀវឡើងវ៉ៃអ្នកភ្លេងដល់លើឆាក ផ្អើលទាំងអ្នកទៅហូបការរត់ជាន់គ្នា ព្រោះតែរឿង «កម្មង់បទចំរៀងមិនបាន?» កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ករណីនេះ សមត្ថកិច្ច ឃាត់មនុស្ស៣នាក់ អោយទៅហូបបាយស្រាប់ នៅក្នុងពន្ធនាគារ។

ហើយករណីហិង្សាទី២ បណ្តាលមកពី «រាំជាន់ជើងគ្នា» ក្នុងមង្គលការ ក្នុងភូមិព្រៃអំពិល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលយប់៣០ មករា ២០២២ បណ្ដាលអោយរបួសទាំងប្រធានភូមិម្នាក់ផង នៅពេលគាត់ចូលឃាត់។ ជនបង្ក៥នាក់ ត្រូវជាប់ចោទពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា៕

នៅឯខេត្តសម្បូរត្បូង វិញ ក៍មានករណីហិង្សា ក្នុងថ្ងៃមង្គលការ បង្កឡើងដោយ បងប្រុសកូនក្រមុំ សុំមេការភ្លេង ផ្អាកលេងសិន និងចាក់បទ Remix វ៉ៃឡើង ដោយម្ចាស់ឆាក មិនធ្វើតាមសំណូមពរ ក៍ទាញកែវស្រាគប់ផ្អើលពេញរោងការ កាលពីវេលាម៉ោង១០ និង ១០នាទីយប់ ថ្ងៃទី៦ មករា ២០២២ ក្នុងសង្កាត់ ក្រុង និង ខេត្តប៉ៃលិន។

ក្រោយកើតហេតុ គេឃើញកម្លាំងកម្លាំង នៃអធិការក្រុងប៉ៃលិន ចុះទៅទីតាំងដើម្បីសម្របសម្រួលផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close