ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង៩ និង ៥០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញា ពិសិដ្ឋ ប្រធានមន្ទីរ បានចុះទៅបង្រ្កាបករណីលួច (ផ្សាផ្តាច់យកដែក និងត្រង់ស្វូអគ្គិសនី) ក្នុងអគារមួយកន្លែង ស្ថិតនៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ គឹម សង់ចាន់រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្នុងនោះសមត្ថកិច្ចជំនាញ ចាប់យកវត្ថុតាងរួមមាន÷
១- ដែក ចំនួន ០៦កំណាត់
២- ធុងហ្គាស ចំនួន ០១
៣- បំពង់ខ្សល់អុកសុីសែន ចំនួន ០១ (ផ្សារដែក)
៤- រទេះរុញ ចំនួន ០១
៥- សោម៉ាឡេត ចំនួន ០២
៦- ដែកស្បែង ចំនួន ០១
៧- រណាកាត់ដែក ចំនួន ០១
៨- ញញួរ ចំនួន ០១
៩- ម៉ាឡេតគាបដែក ចំនួន ០១
១០- ដែកគាស់ ចំនួន ០២
១១- ត្រង់ស្វូ (កម្លាំង៥០០កាវ៉េអា) ចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ អ.ហ ខេត្ត ដើម្បីធ្វើការសាកសួរបន្តនីតិវិធីច្បាប់។