ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ (ក៣) ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបនៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លុះវេលាម៉ោង១៩ និង៣០នាទី និងបន្តឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់
១-ឈ្មោះ វ៉ែន សំណាងរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។
២-ឈ្មោះ ឯល អាត់ទរី ភេទ ស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។
វត្ថុតាងចាប់យកបាន
មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១ គ.ក្រ ៣០១,៩៩ ក្រាម។
ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕