ឃាត់ខ្លួន ជនល្មើស ៦នាក់ ពីបទឃាតកម្មទៅលើគ្រួសារ ៥នាក់ និងបទល្មើស ប៉ុនប៉ងសម្លាប់ ទៅលើកុមារម្នាក់ទៀត

ខេត្តមណ្ឌលគីរី ៖ កម្លាំងក្រុមការងារចម្រុះ BRAVO22 ដែលមានការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសឃាតកម្មទៅលើមនុស្ស ៥នាក់ ដែលក្នុងនោះមានមនុស្សពេញវ័យ ២នាក់ និងកុមារ ៣នាក់ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

“នេះគឺជាបេសកកម្មដ៏ហត់នឿយមួយ ដែលមានការពាក់ព័ន្ធពីស្ថាប័ន្នផ្សេងៗដូចជា នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម មិងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត នៃអង្គភាពការពារកុមារ (CPU)។ ខ្ញុំសូមថ្លែងអំណរគុណ និងការកោតសរសើរទៅដល់អ្នកទាំងអស់គ្នាដែលបានជួយការស៊ើបអង្កេត។” ប្រសាសន៍របស់លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុមការងារ របស់ CPU។

“នេះគឺជាបទល្មើសដ៏ឃោឃៅកាចសាហាវមួយ ដែលបាមកើតឡើងនៅក្នុងតំបន់ដាច់ស្រយ៉ាល ដែលធ្វើអោយមានភាពលំបាកដល់ការស៊ើបអង្កេត។ ខ្ញុំសូមយកឧកាសនេះដើម្បីថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានផ្តល់ជំនួយក្នុងការស៊ើបអង្កេតនេះ ចំពោះការខឹតខំប្រឹងប្រែង និងការប្តេជ្ញារបស់ពួកគេទាំងអស់គ្នាក្នុងការបំបែកសំណុំរឿងនេះ។

ជនរងគ្រោះម្នាក់ដែលជាសផុតពីការស្លាប់គឺកំពុងតែទទួលការព្យាបាលនៅមន្ទីពេទ្យមួយនៅរាជធានីភ្នំពេញ ហើយនឹងបន្តទទួលជំនួយបន្ថែម។

នេះជាការងារដ៏អស្ចារ្យ ដើម្បីស្វែងរក និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង
Open

Close