បន្សល់ទុក ត្រឹមពាក្យសុំទោស មួយសន្លឹក! អ្នកស្រុកព្រៃឈរ មានបាត់សមាជិកគ្រួសារទេ?

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះ បង្គោលទី៩ និង ទី១០ ។

ក្រោយពីបានទទួលពត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយកម្លាំងគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចយើងបានឃើញមាន បន្សល់ទុកម៉ូតូ ០១ គ្រឿង ម៉ាកអឹមអេសអិច ពណ៍ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1CW- 3930 ស្បែកជើងចំនួន ០១គូរ និង កាបូបលុយចំនួន ០១ ពណ៍ត្នោត ។

កម្លាំងសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យក្នុង កាបូនលុយមានបន្សល់ទុកសំភារះមួយចំនួនដូចជា៖ អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ស្លាក់លេខ ភ្នំពេញ 1BL – 6134
-កាតធនាគាវីង ០១ សន្លឹក
-លិខិតសុំទោស ០១ សន្លឹក
– ប្រាក់ចំនួន ៣២,៧០០រៀល

បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និង ទំនាក់ទំនងទៅមូលដ្ឋានស្រុក ផ្តល់ពត៌មាន ដើម្បីស្រាវជ្រាវ រកសាច់ញាតិផងដែរ។

ប្រភព ៖ អធិការនគរបាលក្រុងកំពង់ចាម

អត្ថបទដែលជាប់ទាក់ទង
Open

Close