ប៉ូលិស ឃាត់ អ្នកឆក់ត្រី ៧នាក់ នៅចំណុច អូការចាប់ នៅភូមិព្រីងជ្រុំលិច!

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១ និង ៣០នាទី បានទទួលព័ត៌មាន តាមរយៈទូរស័ព្ទ ពីប្រជាពលរដ្ឋ បានរាយការណ៍ថា នៅចំណុច អូការចាប់ ស្ថិតនៅភូមិព្រីងជ្រុំលិច ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ថាមានករណី នេសាទខុសត្រីខុសច្បាប់ (ប្រើប្រាស់ ឧបករណ៍ ក្បាលឆក់)។

ក្រោយពីទទួលបានពត៌មាន ភ្លាម លោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាដល់កម្លាំងជំនាញព្រហ្មទណ្ឌ សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រុំ នឹងអាជ្ញាធរ ភូមិ ឃុំ បានបើកប្រតិបត្តិការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៧នាក់

១. ឈ្មោះ ជួន ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ ។
២. ឈ្មោះ នី ញ៉ាញ់ ភេទប្រុស អាយុ៣៧ឆ្នាំ ។
៣. ឈ្មោះ ឃន សៅ ភេទប្រុស អាយុ៣០ឆ្នាំ ។
៤. ឈ្មោះ ផៃ រ៉ូត ភេទប្រុស អាយុ២៥ឆ្នាំ ។
៥. ឈ្មោះ សុំ ឈាន់ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង៥នាក់ រស់នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
៦. ឈ្មោះ ហុង ហ៊ី ភេទប្រុសអាយុ២៧ឆ្នាំ ។
៧. ឈ្មោះ លាន នាង ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិស្វាយព្រៃ ឃុំសណ្ដែកស្រុកបាធាយ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន៖

១. ម៉ូតូ ៥ គ្រឿង
២. ក្បាលឆក់ ៥គ្រឿង
៣.អាគុយ ១២គ្រឿង

បច្ចុប្បន្នជនសង្ស័យ រួម និងវត្ថុតាង ឧបករណ៍ឆក់ត្រី និង ម៉ូតូ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close