ពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ!
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ធ្វើពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ចំនួន១៦នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ជាពិសេសចូលរួមចំណែកអនុវត្តផែនការគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕