ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និង លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ តំណាង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការរាជធានីភ្នំពេញ​ រួមជាមួយលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក​ និងលោកវរសេនីយ៍ឯក​ យឹម​ សុជាតិ​ នាយការិយាល័យ​ ប្រឆាំងបទល្មេីសសេដ្ធកិច្ច​ បានដឹកនាំពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមន្រ្តីការិយាល័យ​ ប្រឆាំងបទល្មេីសសេដ្ធកិច្ច​ សរុបចំនួន៣០នាក់។

ក្នុងពិធីនេះដែរ ​មានការចូលរួមពីលោកអធិការរង​ លោកនាយផ្នែក​ លលោកនាយប៉ុស្ដិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close