រកឃើញ បង្គា ច្រើនណាស់ ចាក់ចាហួយ (មានសារធាតុ CMC) !

ខេត្តកំពត៖ អនុវត្តប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងតាមសំណើរបស់សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញ បង្គាចំនួន ១២៨គីឡូក្រាម មានសារធាតុ CMC (ចាហួយ) ។

មន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMC ទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close