ខេត្តក្រចេះ ៖ សមត្ថកិច្ចមូលដ្ឋាន អោយដឹងថា លំនៅដ្ឋាន មួយខ្នង ធ្វើអំពីឈើប្រក់ស្បូវទំហំ៦×៧មែត្រ ស្ថិតនៅភូមិសម្បទានកាកុត ក្នុងឃុំសំបុក ស្រុកចិត្របុរី ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីនេះ សមត្ថកិច្ច សន្និដ្ឋានថា អាចបណ្តាលមកពី ភ្លើងឆេះព្រៃ ដែលបានឆេះរាលដាល ខណៈនៅថ្ងៃកើតហេតុ ម្ចាស់មិននៅផ្ទះ។
លំនៅដ្ឋានកើតហេតុនេះ ជាកម្មសិទ្ឋ របស់ជនរងគ្រោះឈ្មោះ អឹម សុខខន អាយុ៥៣ឆ្នាំ នឹងប្រពន្ធឈ្មោះ ឌី ហៀន អាយុ៥១ឆ្នាំ ត្រូវបានឆេះខូចខាតទាំងស្រុង ក្នុងនោះមានទាំង និងថវិការមួយចំនួន ក៏ដូចជាសម្ភារៈ ប្រើប្រាស់ជាច្រើនផ្សេងទៀត។ សមត្ថកិច្ច ថាយ៉ាងណា ករណីនេះ ពុំបណ្តាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សឡើយ។