រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២២ បច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុមតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់លើសពីសមត្ថភាពផលិត។
ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍១១ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹក ទៅដល់អតិថិជនផ្សេងទៀត ជាពិសេស អតិថិជនរស់នៅក្នុងតំបន់ជាយក្រុង ដែលមានសម្ពាធទឹកខ្សោយ។
សូមអរគុណ