ខេត្តស្វាយរៀង៖ ករណីលង់ទឹកស្លាប់ ក្មេងប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀត អាយុ៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ និងគ្នាខណៈឪពុកម្តាយ ទៅធ្វើការរោងចក្រ ផ្ញើជីដូនអោយជួយមើលថែ ប៉ុន្តែជីដូនរវល់ទិញម្ហូប មិនបានមើល ក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់ គួរអោយ សង្វែគ។
ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២២មនៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សពជនក្មេងរងគ្រោះទាំង២នាក់នោះមានឈ្មោះ
ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។
ទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិ ងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុងភូមិ ឃុំខាងលើ។
បើយោងតាមសាច់ញាតិ របស់កុមារងគ្រោះបានអោយដឹងថា នៅមុនពេលកើតក្មេងប្រុសទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ បាននាំគ្នាទៅលេងតាមមាត់បៀ (ស្រះទឹក) ដែលនៅក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រ ក៏បានចុះលេងទឹកក្នុងដៀ២នាក់ (ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំ មិនបានចុះលេងនោះទេ។
ប្រភពបានបន្តថា ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹកក៏ស្រែយំ ធ្វើអោយភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់រត់ទៅកន្លែងស្រះទឹក ក៏ឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំង២នាក់ ក៏សង្ស័យបានឲ្យចៅប្រុសជំទង់ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់ និងរាវបន្តឃើញម្នាក់ទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិជិតនោះមកចោមរោមមើល និងរាយការណ៍សមត្ថកិច្ចនាំគ្នាជួយសង្គ្រោះដែរ ប៉ុន្តែអកុសល ក្មេងប្រុសទាំ២នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពបានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាមក៏បានចុះមកដល់កន្លែងកើតហេតុ ជាមួយអាជ្ញាធរមានសមត្ថកិច្ចជំនាញ និងគ្រូពេទ្យដើម្បីពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យឃើញថាសាកសពក្មេងប្រុសទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាក សពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ:win