ហាមដាច់ខាតការបាញ់កាំភ្លេីង និងជាតិផ្ទុះគ្រប់ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុ!

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល ដឹកនាំដោយលោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យ បានចុះតាមផ្សារ ស្តង់លក់ដូរ ផ្សារទំនេីប បណ្ណាគារ និងទីតាំងផ្សេងៗទៀត ចុះផ្សព្វផ្សាយផែនការ និងសេចក្តីណែនាំស្តីពីការថែរក្សាសន្តិសុខ របៀបរៀបរយ និងសណ្តាប់ ធ្នាប់សាធារណៈ ដេីម្បីសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងបានណែនាំដល់អាជីវករ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តន៍វិធានការដូចខាងក្រោម៖

១- ហាមដាច់ខាតការតាំងលក់ជាតិផ្ទុះ ជាតិឆេះគ្រប់ប្រភេទ ។
២- ហាមដាច់ខាតការបាញ់កាំភ្លេីង និងជាតិផ្ទុះគ្រប់ប្រភេទ ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close