ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច បញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៩ មករា ២០២២ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាចោរឆក់ជាបន្តបន្ទាប់។
ទី១-ឈ្មោះ នៅ សុផល ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទី២-ឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាង ទូរស័ព្ទ០១គ្រឿង ម៉ាកវីវ៉ូ Y11 ពណ៍ផ្ទៃមេឃ ជារបស់ជនរងគ្រោះ និងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ជាមធ្យោបាយ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ កាលពីថ្ងៃទី២៤.០១.២០២២ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ កំពុងគេចខ្លួន ។
ក្រោយពីសាកសួរ និងស្រាវជ្រាវរួច ជំនាញបានប្រគល់ទូរស័ព្ទ ១គ្រឿង ជារបស់ជនរងគ្រោះ ទៅអោយជនរងគ្រោះវិញ។ ករណីនេះ ចាត់ការតាមនីតិវិធី ទៅកាន់តុលាការ ។