ទៅផ្សាសំយ៉ាបផ្ទះអោយគេ ខ្វះការប្រុងប្រយ័ត្ន ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់!

ខេត្តស្ទឹងត្រែង៖ សល់តែបួនថ្ងៃទៀតប៉ុណ្ណោះ នឹងរៀបចំធ្វើវិធីឡើងផ្ទះហើយ ម្ចាស់ផ្ទះបានហៅ បុរសម្នាក់ ជាជាងដើរស៊ីឈ្នួលផ្សាដែក ខណៈដែលជាងឡើងផ្សាខាងលើ ខ្វះការប្រុងប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់របួសធ្ងន់ បាននាំគ្នាដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព តែអកុសល ស្លាប់ពេលមុនទៅដល់ មណ្ឌលសុខភាព មិនអាចជួយសង្គ្រោះបានទេ។

ហេតុការណ៍ ឆក់ចរន្តអគ្គិសនី (ខ្សែភ្លើង) ខាងលើនេះ កើតឡើងនៅវេលាម៉ោង៧ និង១៤នាទីព្រឹកថ្ងៃទី ២៧ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា:នៅថ្ងៃកើតហេតុម្ចាស់ផ្ទះ បានហៅបុរសម្នាក់ ដែលជាជាងដើរស៊ីឈ្នួលផ្សាដែក មកផ្សាសំយ៉ាបផ្ទះ ដើម្បីរៀបចំពិធីឡើងផ្ទះ នៅប៉ុន្មានថ្ងៃខាងមុខ ជាងបានឡើងទៅលើដំបូលផ្ទះ ដោយខ្វះការប្រុងប្រយ័ត្នខ្សែភ្លើងដាច់ បានឆ្លងចរន្តអគ្គិសនី ឆក់របួសធ្ងន់ធ្ងរ ត្រូវបានម្ចាស់ផ្ទះ នាំគ្នាដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពក្បែរនោះ តែដោយសារ ស្ថាភាពឆក់ធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះ ស្លាប់មុនពេលទៅដល់មណ្ឌលសុខភាព។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជាងភ្លើង ដែលស្លាប់ នោះពិត ស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ សពជនរងគ្រោះ ឈ្មោះវ៉េត ខាំសាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ច ចុះត្រួតពិនិត្យុ និងធ្វើកោសល្យវិច័យ ដោយមានការអនុញ្ញាត ពីលោក ជា សុភ័ក្រ្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ អ៊ុល គឹមលាង

 

អត្ថបទដែលជាប់ទាក់ទង
Open

Close