បុរសម្នាក់ ត្រូវស៉ីទែនទឹក បាក់រលំសង្កត់ស្លាប់ នៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច អោយដឹងថា កាលពីវេលាម៉ោង ១៣និង ៣០នាទី ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ មានករណីបាក់រលំជើងស៉ីទែនទឹកសង្កត់បុរសម្នាក់ស្លាប់នៅចំណុចរោងចែកចាយបណ្តាញប្រពន្ធ័ទឹកជូនអាជីវករលក់ដូរពេលរសៀលតាមដងផ្លូអង្គរព្យុងយូ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្រុមទី៩ ភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង/ខេត្ត សៀមរាប ។

សាកសពឈ្មោះ ណម សុនឿន ភេទប្រុស អាយុ ៤២ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលក់ទឹក មានទីលំនៅភូមិ ត្នាតពង ឃុំ រុនតាឯក ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ។

យោងតាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញ ស្ថិតនៅជិតរោងលក់ស៊ុបតាមបណ្តោយផ្លូវ៦០ម៉ែត្រ(អង្គរព្យុងយូ)ជាកន្លែងដំឡើងស៊ីទែនទឹកសំរាប់លក់ចែកចាយអោយអាជីវករលក់ដូរ ។
ជើងស៊ីទែនទឹក សង់អំពីដែកV. ៤ x ៤ មានបណ្តោយ ២;២០ ម៉ែត្រនិងទទឹង ១;១០ ម៉ែត្រ កំពស់ ៣ ម៉ែត្រ ចុះណុះទឹក ២០០០ លីត ជើងស៊ីទែនជាប្រភេទដែកចាស់ៗ ។
ការពិនិត្យស្លាកស្នាម :

ផ្នែកក្បាល : ស្នាមក្បាលខាងក្រោយបែកហើមប៉ល់ ជាស្នាមស៊ីទែនទឹកសង្កត់លើ ។

ផ្នែកដងខ្លួននិងអវយវៈមានស្ថានភាពធម្មតា ។

យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាកសព ស្លាប់ដោយរបួសក្បាលធ្ងន់ធ្ងរ(ស៊ីទែនទឹកសង្កត់លើ) ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close