ក្រុមហ៊ុន សុវណ្ណារី វីឡា ផ្ដល់ម៉ូតូ ជូន អភិបាលខណ្ឌកំបូល

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូលបានទទួលអំណោយសប្បុរសធម៌រួមមាន៖

១. ក្រុមហ៊ុន សុវណ្ណារី វីឡា បានផ្ដល់ម៉ូតូចំនួន០១គ្រឿងសម្រាប់ឧបត្ថមជូនសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១ដែលទទួលបាននិទេស A។

២. បុរីវិមានមង្គល់អូឌឹម បានឧបត្ថមថវិកា ទឹកក្រូច និងទឹកសុទ្ធ ជូនរដ្ឋបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌ។

តាងនាមក្រុមប្រឹក្សាខណ្ឌ កងកំលាំងទាំងពីរ និងបុគ្គលិក-មន្ត្រីរដ្ឋបាលខណ្ឌកំបូលទាំអអស់ សូមប្រសិទ្ធិពរជ័យជូនដល់ក្រុមហ៊ុន ព្រមទាំងសហការី សូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យ និងមានអតិថិជនគាំទ្រច្រើន។

អត្ថបទដែលជាប់ទាក់ទង
Open

Close