អុញនោះ! រឿងធ្វើរបងបិទផ្លូវសោះ សុំស្នងការជួយដែរ ចុះលោកមេភូមិ មេឃុំ និង មេស្រុក ធ្វើអីវិញ?

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូន គណនី ហ្វេសបុក សុំមិន បញ្ចេញឈ្មោះ បានផ្ញើសារ ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ ធ្វើរបងលើផ្លូវ ដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍តាំងពីសង្គមចាស់លើដងស្ទឹង ភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាម ដោយមានការចង្អុលបង្ហាញ ពីក្រុមប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ពិនិត្យករណី ខាងលើ។

ជាលទ្ធផល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះទៅដល់ទីតាំងកើតហេតុខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ៣០នាទី ព្រឹក លោក ឃាង ចន្ថា ប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋានស្រុក ជំនួសមុខឲ្យលោកអភិបាលស្រុក បានដឹកនាំមន្រ្តីជំនាញសូរិយោដី ដោយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ តាមការស្នើសុំឲ្យចុះវាស់វែងរកព្រំដីដើម្បីធ្វើជារបង របស់ឈ្មោះ ហាំង គង់ ជាម្ចាស់ដីដែលបានបោះបង្គោលខាងលើ។

តាមការចុះវាស់វែងបានឲ្យដឹងថា ផ្លូវដែលបានកសាងគឺចូលក្នុងដីកម្មសិទ្ធឯកជនរបស់ឈ្មោះ ហាំង គង់ ទទឹង ២.៥០ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រ ហើយ លោក ហាំង គង់ បានឯកភាពទៅលើនិយាមការដែលក្រុមការងារចុះវាស់វែង រីឯផ្លូវ ដែលបានធ្វើចូលដីកម្មសិទ្ធ របស់គាត់ ដែលមានទទឹង ២.៥០ម៉ែត្រ និងបណ្តោយ ១៥០ម៉ែត្រ គាត់យល់ព្រមឯកភាព ប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃក្រុមការងារចុះវាស់វែងនេះតទៅ។

លោក ជា រ័ត្នមុន្នី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៌ ដែលបានចូលរួមការចុះវាស់វែង បានញ្ជាក់ថា អត់មានផ្លូវទេគឺយកសណ្តស្ទឹងធ្វើជាផ្លូវ កាលពីមុនផ្លូវតូច ពិបាកធ្វើដំណើរ ឥឡូវផ្លូវធំចូលដីកម្មសិទ្ធរបស់ លោក ហាំង គង់ ដែលគាត់បានធ្វើផ្លូវចូលដីកម្មសិទ្ធរបស់គាត់ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរថែមទៀត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close