ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់ តាមអុីនធឺណេតលេងខុសច្បាប់ដ៏ធំមួយកន្លែង ក្នុង សង្កាត់ព្រែកប្រា !

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីបានឃើញសារព័ត៌មានការចុះផ្សាយថា «ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមអ៊ីនធឺណេតលេងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតក្នុង ភូមិពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង និងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close