ខេត្តកែប៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកែប បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យម្ហូបអាហារគ្រប់ប្រភេទ ជាពិសេសនោះគឺគ្រឿងសមុទ្រដែលប្រជាពលរដ្ឋចូលចិត្តជាវសម្រាប់បរិភោគស្ថិតក្នុងផ្សារក្ដាម នៃខេត្តកែប។ គោលបំណងគឺដើម្បីធានាសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបាននូវទំនិញមានអនុលោមភាពសម្រាប់ទទួលទាន មិនប៉ះពាល់ដល់សុខភាព ទប់ស្កាត់អំពើមិនសុចរិតផ្សេងៗ។
យោងតាមលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា មិនមានគំរូសំណាកណាមួយមានសារធាតុគីមីហាមឃាត់ និងមិនមានអនុលោមភាពនោះទេ ឬប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។