កិច្ចប្រជុំ ត្រៀមរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណៃចិន-វៀតណាម ខាងមុខ!
ភ្នំពេញ៖ នៅថ្ងៃអង្គារ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ៣០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែ មករាឆ្នាំ២០២២ ។
របៀបវារៈ៖
១. វឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណៃចិន-វៀតណាមខាងមុខ។
២.ត្រៀមរៀបចំពិធីបេីកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
៣.ផ្សព្វផ្សាយការអនុវត្តយន្តការពិន័យអន្តរការចំពោះអំពេីល្មេីសនានាដែលមានចែងក្នុងក្នុងជំពួកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
៤.វឌ្ឍនភាព នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលតាំងលំនៅលេីដីសាធារណៈរបស់រដ្ឋ(នៅសំណង់មិនរៀបរយតាមច្រាំងទន្លេ) ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៥.លទ្ធផលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ(ដូសទី៤)ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ។
៦. ពិនិត្យឆ្លងសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូល ចំណាយថវិការបស់រដ្ឋបាលខណ្ឌដូនពេញសម្រាប់ឆ្នាំ២០២១។
ពិនិត្យឆ្លង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤របស់រដ្ឋបាលខណ្ឌដូនពេញ។
៧.ពិនិត្យ និងអនុម័ត៖
សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ។
សេចក្ដីព្រាងរបាយការណ៏ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌដូនពេញ។
សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តមន្ត្រី ប្រចាំខែមករា ឆ្នាំ២០២២ ជូនដល់មន្ត្រីបម្រេីការងារនៅរដ្ឋបាលខណ្ឌ។
និង ការងារផ្សេងៗ