ភ្នំពេញ ៖ ទីតាំង ណេត គ្មានយីហោ បង្កប់ល្បែងភ្នាល់ ចាក់បាល់មួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ៩៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ កំពុងបើកដំណើរការ ទទួលក្រុមអ្នកញៀន ល្បែងយ៉ាងរលូន តែអាជ្ញារ និង សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនទាន់ រកពេល ចុះពិនិត្យ និងបង្ក្រាប នៅឡើយ។
គួររំលឹកផងដែរថា កន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានី ភ្នំពេញ បានបញ្ជាឲ្យ អភិបាលខណ្ឌ ទាំង១៤ ត្រូវចុះពិនិត្យនិងបង្ក្រាបលុបបំបាត់ទាំងស្រុង រាល់ទីតាំងដែលបង្កប់ ល្បែងស៊ីសង ភ្នាល់បាល់ តាម Internet Online ហើយត្រូវចាត់វិធានការចាប់ទាំងមនុស្ស ព្រោះកន្លងមកចាប់បានតែសម្ភារៈ។
ឯកឧត្ដម ឃួង ស្រេង សង្កត់ធ្ងន់ៗថា ឈប់ចាប់តែសម្ភារៈទៅត្រូវចាប់ទាំងមនុស្សដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ។
ពលរដ្ឋ រង់ចាំមើលថា តើ លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសង មួយនេះដែរឬទេ? ខណៈទីតាំងនេះ និង ទីតាំងផ្សេងៗ ជាច្រើនទៀតកំពុងបើកដំណើរការយ៉ាងរលូន ហាក់មិនខ្លាចញញើត អាជ្ញាធរ និង សមត្ថកិច្ច ធ្វើអោយប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចសម្លរ អត់បង់អំបិល ៕