ចាប់ខ្លួន​ជនសង្ស័យម្នាក់​ ​រឹបអូស​គ្រឿងញៀន​ ជាង​២៥​គីឡូក្រាម 

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀន ជាង ២៥ គីឡូក្រាម ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ. លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបបង្រ្កាបនៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ លទ្ធផល

ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
ចាប់យកវត្ថុតាង :

មេតំហ្វេតាមីន(ICE)ទម្ងន់ ២០ គ.ក្រ ៩៩០.៧៣ក្រាម
អ៊ិចស្តាស៊ី(MDMA) ២ គ.ក្រ ៨០០ក្រាម
កេតាមីន(Ketamine) ១ គ.ក្រ ៤០២ ក្រាម

សរុបទម្ងន់ ២៥ គ.ក្រ ១៩២.៧៣ក្រាម ។

អាវុធវែង ២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់ ។

ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close