កម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី អំពើ លួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ ១ គ្រឿង) និងជួញដូរដោយខុសច្បាស់នូវសារធាតុញៀន នៅចំណុចបណ្តោយផ្លូវ លំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២២ម៉០០នាទី និងជួញដូរដោយខុសច្បាស់នូវសារធាតុញៀន នៅចំណុចភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១១ម៉៣០នាទី ។
១-ជនសង្ស័យ ឈ្មោះ នាង សុវិចិត្រ ហៅ ដែន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
វត្ថុតាងចាប់យក ៖ -ក្រាមពណ៌សថ្លាចំនួន ០៧ កញ្ចប់ថងតូច និងកាបូបស្ពាយតូច ពណ៌ ប៉ារ៉ា ចំនួន ០១ (របស់ជនសង្ស័យ) ។
សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២២ម៉០០នាទី ជនសង្ស័យឈ្មោះ នាង សុវិចិត្រ ហៅ ដែន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជាមួយបក្ខពួកឈ្មោះ ហ៊ីង ភេទ ប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ហ្វុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ បាន បបួលគ្នារៀបចំគម្រោង ហៅម៉ូតូកង់បីឥណ្ឌា ជិះដើម្បីនាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នករត់ម៉ូតូកង់បីឥណ្ឌា និយាយរួចជនសង្ស័យឈ្មោះ នាង សុវិចិត្រ ហៅ ដែន បានដើរទៅហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជិះពីម្ដុំផ្សារដើមគ ដោយឲ្យជនសង្ស័យឈ្មោះ ហ៊ីង និងជនសង្ស័យឈ្មោះ ហ្វុង ឈរចាំនៅក្បែររបងវត្តស្ទឹងមានជ័យ បន្ទាប់មកជនសង្ស័យឈ្មោះ នាង សុវិចិត្រ ហៅ ដែន បានឲ្យម៉ូតូកង់បីឥណ្ឌាឌុបមកយកបក្ខពួកគេឈ្មោះ ហ៊ីង និងឈ្មោះ ហ្វុង ហើយឡើងជិះចេញទៅទាំងអស់គ្នា ពេលជិះដល់ចំណុចផ្លូវ លំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយមានសភាពស្ងាត់ជនសង្ស័យបានឲ្យជនរងគ្រោះមិនស្គាល់អត្តសញ្ញាណឈប់ម៉ូតូកង់បីឥណ្ឌា ហើយជនសង្ស័យឈ្មោះ ហ្វុង ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ០១ គ្រឿងម៉ាក សាមសុង ពណ៌ ប្រផេះ ពីលើម៉ូតូកង់បីឥណ្ឌា (ទូរស័ព្ទសម្រាប់ដាក់មើលគីឡូម៉ែត្រ) បម្រុងរត់គេចខ្លួន ខណៈនោះជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ (ម្ចាស់ម៉ូតូកង់បីឥណ្ឌា) និងប្រជាពលរដ្ឋស្រែកឆោឡោឡើង ស្រាប់តែជនសង្ស័យឈ្មោះ នាង សុវិចិត្រ ហៅ ដែន បានយកទូរស័ព្ទដៃ ០១ គ្រឿងម៉ាក សាមសុង ពណ៌ ប្រផេះ ពីជនសង្ស័យឈ្មោះ ហ្វុង មកទម្លាក់ឲ្យជនរងគ្រោះមិនស្គាល់អត្តសញ្ញាណវិញ ហើយនាំគ្នារត់គេចបាត់ លុះមកដល់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១១ម៉៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នាង សុវិចិត្រ ហៅ ដែន និងធ្វើការត្រួតពិនិត្យរកឃើញមានក្រាមពណ៌សថ្លាចំនួន ០៧ កញ្ចប់ថងតូចនៅក្នុងកាបូបស្ពាយតូច ពណ៌ ប៉ារ៉ា (ស្ពាយជាប់) នៅចំណុចភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១តែម្តង។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ហ៊ីង និងឈ្មោះ ហ្វុង បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នាង សុវិចិត្រ ហៅ ដែន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។